ព្យាណូ និង ព្យាណូអេឡិចត្រូនិច

Piano

01 Jul ព្យាណូ និង ព្យាណូអេឡិចត្រូនិច

ចំនុចខុសគ្នារវាងព្យាណូអេឡិចត្រូនិច និង ព្យាណូ

 

ភាពខុសគ្នាមួយដែលយើងដឹងច្បាស់ជាងគេបំផុតគឺ ព្យាណូអេឡិចត្រូនិចត្រូវប្រើចរន្តអគ្គិសនីដើម្បីដំនើរការបាន ប៉ុន្តែសម្រាប់ព្យាណូវិញ អ្នកមិនចាំបាច់ត្រូវការចរន្តអគ្គិសនីនោះទេ។

 ប៉ុន្តែ… តើនេះអាចជាចំនុចតែម្យ៉ាងដែលខុសគ្នារវាងព្យាណូទាំងពីរដែរឬទេ?

 

ព្យាណូ

 

វិជ្ជមាន

-ភាពស្រស់ស្អាតបែបថ្លៃថ្នូរ

-ឋិតថេរបានយូរ (រហូតដល់មួយរយឆ្នាំ)     

-សម្លេងលឺខ្លាំង ( បើសិនជាសម្ដែងលើឆាកអ្នកត្រូវការតែមេក្រូសម្រាប់ព្យាណូតែប៉ណ្ណោះ)

-ងាយស្រួលក្នុងការជួសជល់ ដោយសារតែវាមិនមែនជាគ្រឿងអេឡិចត្រូនិច

-ព្យាណូបង្កើតសម្លេងឡើង មកដោយសារខ្សែរព្យាណូខាងក្នុង ញរញួរ  

 

អវិជ្ជមាន

-មានទំហំធំ និង ធ្ងន់ជាងព្យាណូអេឡិចត្រូនិច

-ត្រូវការកន្លែងធំទូលាយសម្រាប់ដាក់ទុក

-ត្រូវការការគ្រប់គ្រងសីតុណ្ហភាព និង សំនើមក្នុងបន្ទប់ ដើម្បីរក្សាគុណភាពរបស់វា (ព្រោះវាត្រូវបានផលិតឡើងពីឈើ)

-មានតម្លៃថ្លៃជាងព្យាណូអេឡិចត្រូនិច

 

ព្យាណូអេឡិចត្រូនិច

 

វិជ្ជមាន

-ស្អាតបែបសាមញ្ញ

-មានទំហំតូចនិងស្រាលជាងព្យាណូ

-មិនត្រូវការទីកន្លែងធំទូលាយសម្រាប់ទុកឡើយ

-អាចមានសម្លេងឧបករណ៍តន្រ្តីផ្សេងទៀតនៅក្នុងម៉ាស៊ីន

-បច្ចេកវិទ្យារបស់ព្យាណូអេឡិចត្រូនិចតែងតែដើរទៅមុខរហូត

-មានតម្លៃតិចជាងព្យាណូ

 

អវិជ្ជមាន

-លក្ខណ:របស់ព្យាណូអេឡិចត្រូនិចមិនសមជាមួយការប្រគុំតន្រ្តីធំៗរបស់ព្យាណូឡើយ

-គ្រឿងអេឡិចត្រូនិចត្រូវប្រយ័ត្នជាមួយទឹក

-អាចនឹងមានការសាំញាំក្នុងការជួសជល់

-ត្រូវការការគ្រប់គ្រងសីតុណ្ហភាពដូចគ្នា (មិនអោយក្ដៅពេក)

-បង្កើតសម្លេងបានដោយសារតែមានការថតសម្លេងទុកពីព្យាណូពីមុនមក 

-ត្រូវការការតភ្ជាប់ជាមួយនឹងធុងបាសបើសិនជាអ្នកសម្ដែងលើឆាក