ទិញព្យាណូល្មមៗ​ ឬព្យាណូថ្លៃ?

u_series_fullwidth_2500x1000_a0c5d42f2401b6323cda4e028b92010f

30 Apr ទិញព្យាណូល្មមៗ​ ឬព្យាណូថ្លៃ?

សម្រាប់អ្នកដែលចង់ចេះលេងព្យាណូកម្រិតដំបូង អ្វីដែលគេត្រូវធ្វើមុនគេគឺទិញព្យាណូ។

តែ…​ គួរទិញព្យាណូដែលមានល្មមៗ ឬក៍ទិញព្យាណូថ្លៃតែម្ដង? ឥលូវនេះយើងនឹងបែកចែកមិតិយោបល់ជាពីរសម្រាប់អោយអ្នកជ្រើសរើស៖

 

*ការទិញព្យាណូតម្លៃល្មមៗ មានចំណុចល្អត្រង់ អ្នកមិនចាំបាច់អស់លុយច្រើនក្នុងការទិញវាដើម្បីហ្វឹកហាត់លេងភ្លេង ឬសន្សំលុយយូរក្នុងការទិញវាឡើយ។ ម្យ៉ាងអ្នកទើបតែចាប់ផ្ដើមក្នុងការលេងព្យាណូ ទិញព្យាណូថ្លៃមកក៍លេងមិនចេញភ្លេងពិរោះដដែលហ្នឹង មែនអត់? ចាំចេះលេងស្ទាត់ហើយចាំទិញព្យាណូថ្លៃក៍បាន។

 

*សម្រាប់ការទិញព្យាណូថ្លៃ ដំបូងអ្នកអាចនឹងត្រូវគេមើលឃើញថាខ្ជះខ្ជាយលុយលើរបស់ដែលអ្នកមិនចេះគ្រប់ជ្រុងជ្រោយ ប៉ុន្តែសាកគិតទៅមើល បើអ្នកគង់តែទិញព្យាណូថ្លៃដដែល ចាំបាច់ចំណាយលុយទិញព្យាណូតម្លៃល្មមៗធ្វើអី?​ ធ្វើអញ្ចឹងអ្នកមិនខ្ជះខ្ជាយលុយលើសដើមហើយ? ម្យ៉ាងទៀត ព្យាណូតម្លៃថ្លៃនិងថោកខុសគ្នាច្រើនណាស់ ដូចជាសម្លេង និង ឃីចុចរបស់វា។ សម្រាប់ព្យាណូល្មមៗ អ្នកនឹងទម្លាប់ក្នុងការប្រើដៃស្រាលក្នុងការលេងវា ឯសម្លេងក៍មិនសូវជាពិរោះដែរ។ ប៉ុន្តែបើអ្នកទម្លាប់លេងដៃស្រាលហើយ មកលេងលើព្យាណូល្អវិញ អ្នកអាចនឹងមើលទៅដូចជាកំពុងខឹងយ៉ាងខ្លាំងពេលលេងព្យាណូអញ្ចឹង ស្រម៉ៃមើលទៅមើល។

 

នេះគ្រាន់តែជាការប្រៀបធៀបរវាងព្យាណូដែលមានគុណភាពផ្សេងគ្នាប៉ុណ្ណោះ។ ទោះបីជារបស់ទាំងពីរមានលក្ខណ:ខុសគ្នាមែន ប៉ុន្តែវានៅតែលេងចេញជាភ្លេងដូចគ្នានៅពេលដែលអ្នកចេះពិតប្រាកដ គ្រាន់តែជាមួយនឹងគុណភាពសម្លេងផ្សេងគ្នាប៉ុណ្ណោះ។